khmer eng
  • ឯកឧត្ដម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជេីញជួបសំណេះសំណាល ពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិ នៅសាលាឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ
     
    ចែករំលែក ៖

    នាព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាអនុប្រធានគណៈកម្មការទី១ អមដំណេីរដោយ ឯ កឧត្តម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាលេខាធិការគណៈកម្មការទី២ និងឯកឧត្តម ស្រី បេន សមាជិកព្រឹទ្ធសភាភូមិភាគទី៥និងជាសមាជិកគណៈកម្មការទី៦ បានអញ្ជេីញជួបសំណេះសំណាល ពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិ នៅសាលាឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។ ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមបាន ក្រេីនរំលឹកដាស់តឿន ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ និងប្រធាន ភូមិ សូមបង្កេីនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះប្រជាពលរដ្ឋដែលឆ្លងដែនទៅប្រទេសវៀតណាម ឬពីប្រទេសវៀតណាមមកកម្ពុជា ត្រូវតែធ្វេីចត្តាលីស័ក១៤ថ្ងៃ និងត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣របស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ គឺ១.ពាក់ម៉ាសការងារ ២.លាងសម្អាតដៃជាមួយសាប៊ូ និងអាកុល និង៣.រក្សាគម្លាតសុវត្ថិភាព។ បន្ទាប់មកបានពន្យល់បកស្រាយបំភ្លឺរាល់ការប្រឈម សំណូមពររបស់ឃុំ ព្រមទាំងបានជម្រាបពីសេចក្តីត្រូវការចាំបាច់ចម្បង៣របស់ប្រជាពលរដ្ឋរួមមាន ទី១.សន្តិភាព ទី២.ជីវភាពរស់នៅសមរម្យ និងថ្លៃថ្នូរ និងទី៣.យុត្តិធម៌ក្នុងសង្គម ។
    មុននឹងបញ្ចប់កម្មវិធី ឯកឧត្តម បានផ្តាំផ្ញេី និងផ្តល់អនុសាសន៍ៈ
    -ទី១.សូមចូលរួមថែរក្សា ការពារសន្តិភាព
    -ទី២.ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ទាំងក្នុងជួរក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ស្មៀន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរួមគ្នាជាធ្លុងមួយ
    -ទី៣.ត្រូវមានផែនការ ចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន
    -ទី៤.ត្រូវរៀបចំផែនការ វិធានការអោយបានល្អដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ឆ្នាំ២០២២


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវ ប្រចាំខែមករា និងកំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥
    thumbnail
     
    គណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញចុះស្វែងយល់អំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន នៅខេត្តតាកែវ
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងលោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ នៃរដ្ឋសភា ប្រទេសហុងគ្រី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នៅខេត្តរតនគិរី